www.kasetreaksmeybati.com.kh ​​ / ចាង​ ហ្វាងការផ្សាយ ៖លោក ស្តើង ហ៊ី ទីស្នាក់ការកណ្តាល ៖ ភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ​​ / ទំនាក់ទំនង ទូរស័ព្ទៈ 099 595 067​​

Breaking

Sunday, March 15, 2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី


នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង អំឡុងពេលនៃសប្តាហ៍សម្រាកពីសម័យប្រជុំរដ្ឋសភា (Non-sitting week) ដែលបានបង្ហាញឱ្យឃើញពីការផ្តល់សារៈសំខាន់ខ្ពស់របស់អូស្ត្រាលី ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃនៃការធ្វើការទូតសភា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាយន្តការក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាកង្វល់រួម។ បន្ទាប់ពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាបរិវេណ នៃរដ្ឋសភាអូស្ត្រាលីផងដែរ។









No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages